
រដ្ឋបាលក្រុងដូនកែវ ចុះត្រួតពិនិត្យការដ្ឋានសំណង់នៅសង្កាត់រកាក្នុង និងជម្រុញឱ្យម្ចាស់សំណង់អនុវត្តតាមបទដ្ឋានបច្ចេកទេស និងច្បាប់អនុញ្ញាត
ដូនកែវ៖ នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យសកម្មភាពសាងសង់សំណង់នានា ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ សកម្មភាពចុះពិនិត្យផ្ទាល់ដល់ទីតាំងការដ្ឋាននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងវិស័យសំណង់ ធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់ការសាងសង់ណាដែលខុសច្បាប់ ឬគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។










