
រដ្ឋបាលក្រុងដូនកែវ ចុះពិនិត្យការលក់ដូរក្នុងសាលាបឋមសិក្សាតាកែវក្រុង ព្រមទាំងព្រមានចាត់វិធានការច្បាប់ចំពោះអាជីវករណាដែលលក់ចំណីអាហារគ្មានអនាម័យ
ដូនកែវ៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ គង្គារ័ត្ន អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្ទាល់ លើការលក់ដូរចំណីអាហាររបស់អាជីវករ នៅក្នុងបរិវេណសាលាបឋមសិក្សាតាកែវក្រុង ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង លើការលក់ដូរតាមគ្រឹះស្ថានសិក្សា និងដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ ក៏ដូចជាការការពារសុខភាពរបស់កុមារ និងសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។










