
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងសហគមន៍» ជូនដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ក្នុងឃុំអង្គតាសោម
តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន វុទ្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមជាមួយក្រុមការងារ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការត្រៀមបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្នុងសហគមន៍» ជូនដល់ប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មកពីភូមិចំនួន ៤ ក្នុងឃុំអង្គតាសោម សរុបសមាសភាពចូលរួមចំនួន ២០នាក់ (ក្នុងនោះមានស្រីចំនួន ១២នាក់)។










