
អាជ្ញាធរខេត្តតាកែវ បោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងដូនកែវ
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ុត ខុន អភិបាលរងខេត្ត បានដឹកនាំក្រុមការងារអន្តរមន្ទីរ ចុះពិនិត្យទីតាំងផ្ទាល់ និងធ្វើការបោះបង្គោលកំណត់ព្រំដីទំហំ ៤០ហិកតា ដើម្បីត្រៀមលក្ខណៈបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតក្នុងភូមិសាស្ត្រក្រុងដូនកែវ។









