
អភិបាលស្រុកអង្គរបូរី បញ្ជាឱ្យពង្រឹងការទប់ស្កាត់បទល្មើសនេសាទ ល្បែងស៊ីសង គ្រឿងញៀន និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online)
អង្គរបូរី៖ នារសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយ ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រទូទាំងស្រុកអង្គរបូរី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងស្រុក, មេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ព្រមទាំងលោក-លោកស្រីមេឃុំទូទាំងស្រុកផងដែរ។










