
ខេត្តតាកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១០៨ករណី និងដកហូតសារធាតុញៀនជិត ១៧៥គីឡូក្រាម
តាកែវ៖ នាថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត។









