
អភិបាលស្រុកបូរីជលសារ ចុះពិនិត្យការជួសជុលផ្លូវលំប្រវែង ៧០០ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាពល រដ្ឋក្នុងឃុំគោក ពោធ៌ ស្រុកបូរីជលសារ
តាកែវ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ូ ភិរម្យ អនុប្រធានគណៈកម្មការគណបក្សស្រុកបូរីជលសារ និងជាប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានឃុំគោកពោធ៌ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពជួសជុលផ្លូវលំមួយខ្សែ ដែលមានប្រវែងប្រហែល ៧០០ម៉ែត្រ ដែលរងការខូចខាត ស្ថិតនៅក្នុងភូមិព្រៃហៀវ ឃុំគោកពោធ៌ ស្រុកបូរីជលសារ ខេត្តតាកែវ។










