
អភិបាលស្រុកត្រាំកក់ ដឹកនាំក្រុមការងារមនុស្សធម៌ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហម ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព ២គ្រួសារ
ត្រាំកក់៖ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ រួមដំណើរដោយ លោក ទូច ចន្ធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ លោកស្រីមេឃុំតាភេមស្ដីទី លោកមេឃុំត្រពាំងធំខាងជើង ក្រុមប្រឹក្សាឃុំ ព្រមទាំងសហការី បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពចំនួន ២គ្រួសារ ដែលបានជួបឧបទ្ទវហេតុបាត់បង់ជីវិតសមាជិកគ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។










