
រដ្ឋបាលស្រុកគិរីវង់ បំផុសចលនា «យុវជន១នាក់ ដាំកូនឈើ១ដើម» ដាំផ្កាលម្អសងខាងផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ជ្រោះផ្អោក ដើម្បីគាំទ្រយុទ្ធនាការ «ពន្លកបៃតង»
តាកែវ៖ ក្រោមស្មារតីរួមគ្នាបង្កើត «ពន្លកបៃតង» និងបង្កើនគម្របបៃតងធម្មជាតិ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញដឹកនាំយុទ្ធនាការដាំកូនឈើ និងផ្កាលម្អ ក្រោមប្រធានបទដ៏មានអត្ថន័យ «យុវជន១នាក់ ដាំកូនឈើ១ដើម»។










