
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន

សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន









តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី ៧ នៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី ០៣ ខែតុលា ឆ្នាំ ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់យ៉ាងច្បាស់ពី «កត្តាសុខសន្តិភាព» ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងបានធ្វើបុណ្យទានតាមវត្តអារាមនានានៅទូទាំងប្រទេស។


នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៦ នេះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត អមដំណើរដោយសហការី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធររដ្ឋបាលឃុំធ្លាប្រជុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅផ្តល់ជូនគ្រួសារវីរយុទ្ធជនជួរមុខ វរសេនីយ៍ត្រី វ៉ា ពៅ (អត្តលេខ ០៣៧ ៤២៧) ដែលកំពុងបំពេញបេសកកម្មការពារទឹកដីយ៉ាងសកម្ម ក្នុងកងពលធំអន្តរាគមន៍លេខ៣ នៅទិសទី១ ប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


ផ្លូវមួយខ្សែឆ្លងកាត់ឃុំចំនួន២ គឺឃុំសិង្ហ និងឃុំទ្រា ស្រុកសំរោង ដោយតភ្ជាប់ភូមិចំនួន៣ រួមមាន ភូមិឈូកសខាងត្បូង ភូមិទន្លាប់ និងភូមិប៉ាណា ដែលបច្ចុប្បន្នកំពុងរងការខូចខាត បង្កការលំបាកដល់ការធ្វើដំណើរ ត្រូវបានឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សម្រេចអោយធ្វើការជួសជុលទ្បើងវិញ។


លោក ហែម ឬទ្ធី អភិបាលរងខេត្តតាកែវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី៥ ដែលបានរៀបចំឡើងនៅវត្តទេពបុរី ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
