
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំរុញដល់អង្គការ សមាគម សហជីព ក្នុងខេត្តតាកែវ ពង្រឹងចំណេះដឹងលើប្រព័ន្ធបច្ចេកវិទ្យា
តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានធ្វើការលើកទឹកចិត្ត និងជំរុញដល់ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងខេត្តតាកែវ ត្រូវធ្វើការពង្រឹងចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗឱ្យទាន់សម័យកាល។







