
ឯកឧត្តម វ៉ី សំណាង ណែនាំឱ្យអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តតាកែវ រួមគ្នាដុតដៃដុតជើងទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីការពារពលរដ្ឋពីជំងឺគ្រុនឈាម
តាកែវ៖ ដោយសារបច្ចុប្បន្នភាពបានឈានចូលដល់រដូវវស្សា ដែលជាពេលវេលាងាយប្រឈមនឹងការផ្ទុះឡើងនូវជំងឺគ្រុនឈាម ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យពង្រឹងវិធានការការពារ និងកម្ចាត់ភ្នាក់ងារចម្លងជំងឺដ៏គ្រោះថ្នាក់មួយនេះ។







