
អភិបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម
(តាកែវ)៖ នៅក្នុងឱកាសចុះបើកយុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម តាមរយៈការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាប៊ែតតាមពាងទឹក និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រេច សង្កាត់រកាក្នុង ក្រុងដូនកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈពេលដែលខេត្តតាកែវមានករណីជំងឺគ្រុនឈាមកើតឡើងចំនួនជាង ៧០ករណី ទៅលើមនុស្សចាស់ និងកុមារ។









