
អាជ្ញាធរជាតិអាវុធគីមី និងរដ្ឋបាលខេត្តតាកែវ រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម
តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម» ក្រោមអធិបតីភាពរបស់ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយិកានាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមី និង លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។









