
អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យស្ថានភាពរស់នៅ និងការបង្កបង្កើនផលដំណាំពោតរបស់ប្រជាកសិករ ក្នុងឃុំកំពង់រាប
តាកែវ៖ ក្នុងគោលបំណងតាមដានដិតដល់ពីសុខទុក្ខ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ព្រមទាំងសហការី រួមដំណើរដោយអាជ្ញាធរមូលដ្ឋានឃុំ-ភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពជាក់ស្តែងនៃការរស់នៅ ព្រមទាំងសកម្មភាពបង្កបង្កើនផលដំណាំពោត និងដំណាំរួមផ្សំផ្សេងៗទៀត របស់បងប្អូនប្រជាកសិករ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។










