
អភិបាលខេត្តតាកែវ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងនៅជាប់ព្រំដែនវៀតណាម
(តាកែវ)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល និងនៅតាមតំបន់ព្រំដែន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញទៅបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នងមាន ៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យក្ដុលជ្រំ ក្នុងភូមិក្ដុលជ្រំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ជាប់ព្រំដែនប្រទេសវៀតណាម។









