
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ណែនាំឱ្យរួមគ្នាបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពពលរដ្ឋ
តាកែវ៖ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកត្រាំកក់ បានដាក់ការណែនាំដល់សមាជិកក្រុមការងារទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងចូលរួមឱ្យកាន់តែសកម្មថែមទៀត នៅក្នុងការអភិវឌ្ឍភូមិ-ឃុំ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍មូលដ្ឋាន ដែលជាកត្តាគន្លឹះដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។









