
លោក ទុយ សុភ័ក្រ អភិបាលរងខេត្តចុះពិនិត្យទីតាំងត្រៀមរៀបចំពិធី «រុក្ខទិវា» ថ្នាក់ខេត្ត នៅរង្វង់មូលអូរចំបក់ជាប់ មាត់បឹងតាកែវ
តាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ទុយ សុភ័ក្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធី “ រុក្ខទិវា ៩ កក្កដា ” ថ្នាក់ខេត្ត ដែលនឹងត្រូវប្រារព្ធរៀបចំនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដែលត្រូវរៀបចំនៅចំណុចរង្វង់មូលអូរចំបក់ ជាប់មាត់បឹងតាកែវ ។








