
ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិញ្ចឹមគោពូជដ៏ធំមួយរបស់ចិន ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ និងការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងវិស័យចិញ្ចឹមសត្វនៅខេត្តតាកែវ
តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Henan Dingyuan Breeding Cattle Co., Ltd (ហឺណាន ឌីងយន់ ខាត់ថល ប្រីឌីង) ដែលដឹកនាំដោយ លោក Gao Yuyang អគ្គនាយករងប្រតិបត្តិ និងលោក Zhang Hongkai នាយកបច្ចេកទេស ក្នុងឱកាសដែលតំណាងក្រុមហ៊ុនអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តតាកែវ ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគ និងស្វែងរកឱកាសអភិវឌ្ឍន៍គម្រោងកិច្ចសហប្រតិបត្តិការ ។








