
ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ដឹកនាំកិច្ចប្រជុំចៅក្រម ដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ និងជំរុញពន្លឿនការដោះស្រាយសំណុំរឿងអាទិភាព
តាកែវ៖ ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារយុត្តិធម៌ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាច្បាប់ជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាដំបូងខេត្តតាកែវ មានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ចៅក្រម ដើម្បីបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។








