
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានដំណើរការទៅដោយមានការចូលរួមគាំទ្រច្រើនពីពលរដ្ឋ និងអ្នកទេសចរ ខណៈការបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
បាត់ដំបង ៖ នៅសល់ត្រឹមតែរយៈពេលមួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង នឹងត្រូវបានបិទបញ្ចប់ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកឱ្យដំណើរការអស់រយៈពេល៩ថ្ងៃកន្លងមកនេះ ខណៈព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៦នេះ មានការចូលរួមគាំទ្រច្រើនពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ។











