
អភិបាលស្រុកបាទី ចុះពិនិត្យកសិដ្ឋាន «តាសី បាទី» ជំរុញការផលិតសាច់ក្រក និង Hot Dog ឱ្យស្របតាមស្តង់ដារអនាម័យ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក
តាកែវ៖ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការកែច្នៃកសិផល ក៏ដូចជាខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងស្រុកឱ្យកាន់តែមានគុណភាព នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី និងលោកប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ផ្ទាល់ពីដំណើរការផលិតសាច់ក្រក និង ហតដុក (Hot Dog) នៅកសិដ្ឋាន «តាសី បាទី» ដែលមានទីតាំងស្ថិតនៅក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។










