
អភិបាលរងខេត្តតាកែវ ណែនាំឱ្យមន្ត្រីនារីខេត្ត បន្តលើកកម្ពស់គុណតម្លៃស្ត្រីខ្មែរ និងរួមចំណែកកសាងសេដ្ឋកិច្ចមូលដ្ឋាន
តាកែវ៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ នារសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ កឹម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្ត (តំណាង លោកជំទាវ ឈុន ស៊ីន ប្រធានកិត្តិយស) និងលោកស្រី ឡុង បូណារេត អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកានារីសរុបជាង ១០០នាក់។








