
អភិបាលស្រុកត្រាំកក់ ចុះពិនិត្យ និងបញ្ជាឱ្យជួសជុលផ្លូវកៅស៊ូខូចខាតដោយសារជំនន់ទឹកភ្លៀង នៅឃុំលាយបូរ ជាបន្ទាន់!
តាកែវ៖ ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះផលប៉ះពាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធានានូវសុវត្ថិភាពធ្វើដំណើរជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំលាយបូរ និងសហការី ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូមួយខ្សែដែលរងការខូចខាត ដោយសារឥទ្ធិពលទឹកភ្លៀង និងការហូរច្រោះ ស្ថិតនៅក្នុងភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។










