
រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំប្រមូលស្ថិតិកង់បី និងរ៉ឺម៉ក ដើម្បីផ្តល់របបគាំពារសង្គម ជួយសម្រាលបន្ទុកថ្លៃប្រេងឥន្ធនៈ
តាកែវ៖ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកជីវភាព និងលើកកម្ពស់កម្រិតជីវភាពរបស់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋាននៃក្រសួងផែនការ និងលោក អម សុភា អភិបាលរងខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលបំពេញស្ថិតិកង់បី ឬរ៉ឺម៉ក» នៅសាលប្រជុំតូចរដ្ឋបាលខេត្តតាកែវ។








