
អភិបាលខេត្តតាកែវដឹកនាំមន្ត្រីរាជការប្រគេនទៀនព្រះវស្សា និងតេយ្យវត្ថដល់ព្រះសង្ឃចំនួន ១០៨វត្ត ទូទាំងខេត្ត
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនព្រះវស្សា និងតេយ្យវត្ថដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១០៨វត្ត ទូទាំងខេត្ត ដែលរៀបចំធ្វើឡើងនៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការជុំវិញខេត្ត និងយាយជី តាជី សិស្សានុសិស្សផងដែរ។








