
អភិបាលខេត្តតាកែវប្រាប់គរុសិស្សដែលនឹងក្លាយជាគ្រូបង្រៀនត្រូវប្រឹងប្រែងបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សតាំងពីក្មេងទៅ
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគរុសិស្សកម្រិតបឋមសិក្សា ១២+២ ជំនាន់ទី៤០ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការជំរុញ និងលើកទឹកចិត្តឱ្យគរុសិស្សទាំងអស់ ដែលនឹងក្លាយជាគ្រូបង្រៀននៅសាលាបឋមសិក្សានាពេលខាងមុខ ត្រូវធ្វើយ៉ាងណាប្រឹងប្រែងបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្សឱ្យរៀនពូកែតាំងពីតូចទៅ ដូចពាក្យស្លោកខ្មែរមួយតែងតែលើកឡើងថា «ដំដែកទាន់នៅក្ដៅ អប់រំកូនចៅទាន់នៅក្មេង» ជាពិសេសត្រូវបណ្ដុះស្មារតីស្នេហាជាតិដល់ក្មេងៗតាំងពីថ្នាក់បឋមសិក្សាទៅ។








