
លោកអភិបាលស្រុកគិរីវង់ អញ្ជើញចុះពិនិត្យការដាំដុះ “ដំណាំព្រះក្រុង”របស់កសិករ ដែលកំពុងមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេស
តាកែវ៖ កាពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញចុះពិនិត្យទីតាំងដាំដុះ “ដំណាំព្រះក្រុង” របស់ប្រជាកសិករ ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីពិនិត្យមើលពីសក្តានុពលនៃការដាំដុះ និងជំរុញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដំណាំព្រះក្រុង គឺជាប្រភេទដំណាំស្លឹកដែលមានសណ្ឋានដូចបេះដូង ពណ៌បៃតង ស្រស់ ប្រើប្រាស់សម្រាប់ធ្វើជាបង្អែមដែលមានឱជារសឈ្ងុយឆ្ងាញ់ ពិសារ និងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារ។










