
រដ្ឋបាលក្រុងដូនកែវ បន្តអំពាវនាវប្រជាពលរដ្ឋ សូមធ្វើលិខិតអនុញ្ញាតសាងសង់ មុនបើកការដ្ឋានសាងសង់ ខណៈអាជ្ញាធរចុះផ្អាក និងដកហូតសម្ភារជាងសំណង់ខុសច្បាប់ចំនួន ២ទីតាំង
តាកែវ៖ រដ្ឋបាលក្រុងដូនកែវ បានបន្តអំពាវនាវ និងរំលឹកយ៉ាងទទូចដល់ម្ចាស់ការដ្ឋាន ក្រុមហ៊ុនសាងសង់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងដូនកែវ សូមមេត្តារៀបចំឯកសារ និងស្នើសុំ «លិខិតអនុញ្ញាតសាងសង់» ឱ្យបានត្រឹមត្រូវពីអាជ្ញាធរ និងការិយាល័យជំនាញជាមុនសិន មុននឹងចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ដើម្បីជៀសវាងការប្រឈមមុខនឹងវិធានការផ្លូវច្បាប់។










