
លោក ធូ សុភាព៖ «TVET គឺជាជម្រើសដ៏ល្អបំផុតសម្រាប់យុវជនដែលចង់បានជំនាញពិត មានការងារធ្វើឆាប់ និងប្រាក់ចំណូលសមរម្យ!»
តាកែវ៖ ដើម្បីរួមចំណែកតម្រង់ទិសអាជីព និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈដល់ស្រទាប់យុវជន ថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរៀបចំកម្មវិធីធ្វើបទបង្ហាញ និងដំណើរទស្សនកិច្ចសិក្សាជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ជាង ៧០០នាក់ មកពីតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ក្រោមប្រធានបទលើកទឹកចិត្ត «រៀនឱ្យចេះ ឱ្យមានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ» នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។








