
អាជ្ញាធរខេត្តតាកែវ ចាត់ទុកស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ
តាកែវ៖ «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» តាមរយៈការបង្កើនការវិនិយោគលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ស្ត្រី និងគ្រួសារ។ នេះជាការបញ្ជាក់យ៉ាងច្បាស់របស់ លោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី អនុសញ្ញា «ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)» និង «ស្ត្រី និងភាពជាអ្នកដឹកនាំ» ជូនដល់ថ្នាក់ដឹកនាំស្ត្រីនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរកិច្ចការនារីខេត្តតាកែវ។








