
អភិបាលស្រុកកោះអណ្តែត អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាព្រមទាំងសម្ភារ ជូនវីរកងទ័ពជួរមុខដែលសុំច្បាប់មកលេងស្រុកកំណើត
តាកែវ៖ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ សេចក្តីស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់របស់វីរកងទ័ពកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត ព្រមទាំងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋាន ជូនចំពោះ ពលទោ លឹម គា ដែលជាយុទ្ធជនឈរជើងការពារទឹកដីនៅសមរភូមិមុខ តំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។










