
អភិបាលស្រុកបាទី បន្តដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការតាំងលក់ដូរតាមបណ្តោយផ្លូវជាតិលេខ២
តាកែវ ៖ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន និងធានាបាននូវសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញដឹកនាំលោកអភិបាលរង មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរឃុំចំបក់ ចុះរៀបចំ និងណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករ ព្រមទាំងម្ចាស់រោងចក្រ សហគ្រាស ឱ្យរៀបចំការតាំងលក់ដូរ និងរក្សាសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។










