
រដ្ឋបាលស្រុកអង្គរបូរី ប្រជុំពិភាក្សាជាមួយក្រុមការងារគម្រោង BRIC-GIZ, CPDD, VCAO និងក្រុមហ៊ុន ThanksCarbon លើការអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតាន ក្នុងវិស័យកសិកម្ម
តាកែវ៖ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងលើកកម្ពស់បច្ចេកទេសកសិកម្មទំនើប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមការងារគម្រោង BRIC នៃអង្គការ GIZ, អង្គការ VCAO, អង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) និងតំណាងក្រុមហ៊ុន ThanksCarbon។










