
គណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់រដ្ឋបាលខេត្តតាកែវ
តាកែវ៖ លោក ឈិត សុខុន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈប្រតិភូពាក់ព័ន្ធ ចុះជំនួបពិភាក្សាដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរជំនាញចំនួន៤ និងវិស័យពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តតាកែវ។








