
ឯកឧត្តម វ៉ី សំណាង៖ ការផ្លាស់ប្តូរថ្នាក់ ដឹកនាំមិនមែនជារឿងងាយស្រួលឡើយ សូមរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍជាមួយគណបក្សប្រជាជនកម្ពុជា
តាកែវ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំ ណាល និងសួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយមន្ត្រីគណបក្សឃុំចំនួន ៧ មកពីស្រុកព្រៃកប្បាស ដែលពិធីនេះបានរៀបចំឡើងនៅស្នាក់ការគណបក្សស្រុកព្រៃកប្បាស។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សស្រុក ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សនៅមូលដ្ឋានជាច្រើននាក់ ។








