
អាជ្ញាធរក្រុងដូនកែវ ចុះហាមឃាត់ នឹងដកហូតសម្ភារៈសំណង់ខុសច្បាប់៤ទីតាំង
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ យោងតាមការចង្អុលបង្ហាញ និងការណែនាំផ្ទាល់ពី លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង រដ្ឋបាលក្រុងដូនកែវបានចាត់ឱ្យ លោក សោ សុផល អភិបាលរងក្រុង ដឹកនាំកម្លាំងការិយាល័យជំនាញ កងកម្លាំងនគរបាល និងក្រុមការងារសណ្តាប់ធ្នាប់ក្រុង ចុះអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានផ្អាកសកម្មភាពសាងសង់ និងដកហូតសម្ភារៈជាងនៅទីតាំងសំណង់អនាធិបតេយ្យចំនួន ៤កន្លែង ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។










