
ពិធីស្រោចស្រពសុគន្ធវារី និងប្រកាសនីយបត្រតែងតាំង «ព្រះគ្រូរតនប្បវរ ថុង រី» ជាព្រះអនុគណស្រុកកោះអណ្តែត
តាកែវ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ពិធីស្រោចស្រពសុគន្ធវារី និងប្រគល់ប្រកាសនីយបត្រចងព្រះហស្ត តែងតាំង ព្រះគ្រូរតនប្បវរ ថុង រី ឡើងជា «ព្រះអនុគណមហានិកាយ ស្រុកកោះអណ្ដែត» ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម និងប្រកបដោយសិរីសួស្តី ស្ថិតនៅវត្តព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។










