
អភិបាលស្រុកអង្គរបូរី ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន អង្គរបូរី
តាកែវ៖ ដើម្បីរួមចំណែកពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់គ្រឿងញៀនក្នុងគ្រឹះស្ថានសិក្សា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី ព្រមទាំងលោកអភិបាលរងស្រុក ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី។










