
អាជ្ញាធរស្រុកព្រៃកប្បាស ចុះពិនិត្យការដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវ នៅចំណុចទំនប់ទួលលលក ព្រំប្រទល់ស្រុកព្រៃកប្បាស និងស្រុកសំរោង
ខេត្តតាកែវ៖ លោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស រួមជាមួយ លោក ស្វាយ ឧត្ថោ អភិបាលរងស្រុក ថ្មីៗនេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំ និងការដំឡើងបង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវ នៅចំណុចទំនប់ទួលលលក ដែលជាតំបន់ព្រំប្រទល់រវាងស្រុកព្រៃកប្បាស និងស្រុកសំរោង ខេត្តតាកែវ។










