
ប្រជាពលរដ្ឋ ២៣០គ្រួសារ ក្នុងស្រុកត្រាំកក់ ទទួលអំណោយមនុស្សធម៌ពីក្រុមជំនុំព្រះជាម្ចាស់ជីវិតអស់កល្ប នៃមជ្ឈមណ្ឌល អ៉ីអែលអ៉ីន រីច្និន
តាកែវ៖ ដើម្បីចូលរួមចំណែកសម្រាលទុក្ខធុរៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក ហ៊ត មនោ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ ស្ថិតនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។










