
អភិបាលរងខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា
តាកែវ៖ លោក ហែម ឬទ្ធី អភិបាលរងខេត្តតាកែវ បានណែនាំ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ស្តីពីការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការណែនាំនេះធ្វើឡើងកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអភិបាលរងខេត្ត អញ្ជើញចុះពិនិត្យសកម្មភាពមន្រ្តីជំនាញផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅបរិវេណវត្តកំពង់ស្លែង ស្ថិតក្នុងភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។








