
បណ្ណាល័យបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តជីខ្មា ស្រុកទ្រាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
តាកែវ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តជីខ្មា ដែលស្ថិតនៅឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។










