
សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់គណៈចលនាស្ត្រី តាមប្រព័ន្ធអនឡាញ
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំតូចរដ្ឋបាលខេត្តតាកែវ ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ ដឹកនាំដោយលោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ទិសដៅការងារបន្ត និងផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្ត្រី នៃគណៈមហាជន គណៈកម្មាធិការកណ្តាល តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។








