
អភិបាលស្រុកសំរោង ចុះពិនិត្យ និងដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវវស្សា ជូនប្រជាពលរដ្ឋក្នុងឃុំចំនួន ៣
តាកែវ៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការទឹកស្រោចស្រពស្រូវរដូវវស្សារបស់ប្រជាកសិករ ថ្មីៗនេះ លោក កៅ វគ្គសែល អភិបាលស្រុកសំរោង បានដឹកនាំក្រុមការងារ មន្ត្រីជំនាញការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំងលោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងនៅចំណុច «ធ្នោះតាគង់»។










