
អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ៖ រយៈពេល១ឆ្នាំកន្លងទៅនេះ បងប្អូនប្រជាពលរដ្ឋនៅតែចងចាំទង្វើឈ្លានពានរបស់សៀមមកលើទឹកដីខ្មែរ និងការលះបង់របស់វីរកងទ័ព
តាកែវ៖ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានលើកឡើងថា រយៈពេល១ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស នៅតែចងចាំស្រមោលអតីតកាល នៃការឈ្លានពានពីសំណាក់កងទ័ពសៀមមកលើទឹកដីខ្មែរដោយខុសច្បាប់ និងដឹងគុណជានិច្ចនូវការលះបង់ដ៏ធំធេងរបស់វីរកងទ័ពជួរមុខ ក្នុងការការពារបូរណភាពទឹកដី។








