
រដ្ឋបាលក្រុងដូនកែវ ចុះវាយតម្លៃបញ្ចប់ការធានាគុណភាពផ្លូវបេតុងអាមេប្រវែងជាង ១,៥គីឡូម៉ែត្រ ក្នុងសង្កាត់បារាយណ៍
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកស្រី ចាន់ ធីដា អភិបាលរងក្រុងដូនកែវ អមដំណើរដោយលោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ព្រមទាំងក្រុមការងារជំនាញ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះវាយតម្លៃការងារបញ្ចប់ការធានាគុណភាព ៦ខែ នៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ដែលមានប្រវែងសរុប ១.៥៧៥ម៉ែត្រ ស្ថិតក្នុងភូមិចុងថ្នល់ ភូមិត្រពាំងលាក់ និងភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។










