
អភិបាលស្រុកត្រាំកក់ ណែនាំអាជ្ញាធរមូលដ្ឋាន ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែលឿន
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងពង្រឹងរបៀបរបបការងារជាមួយអាជ្ញាធរ និងមន្ត្រីមូលដ្ឋានឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន នៅពេលដែលប្រជាពលរដ្ឋ មកទទួលសេវាសាធារណៈ ត្រូវស្វាគមន៍ និងទទួលពួកគាត់យ៉ាងចិត្តទុកដាក់ ជាពិសេសត្រូវផ្តល់សេវាឱ្យបានលឿនរហ័ស ។










