
អភិបាលស្រុកបាទី ជំរុញការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាព និងទាន់ពេលវេលា
តាកែវ៖ អភិបាលស្រុកបាទី លោក សាយ វណ្ណៈ បានធ្វើការណែនាំក៏ដូចជាជំរុញទៅដល់មន្រ្តីក្រោមឪវាទធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាព និងទាន់ពេលវេលា។ ការណែនាំធ្វើ ធ្វើឡើងនៅកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់រដ្ឋបាលស្រុក នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។










