
អភិបាលខេត្តតាកែវ៖ គ្មានការចាក់ដីរំលោភយកដីបឹងតាកែវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអះអាងថា មិនមានការរំលោភយកដីចំណីបឹងតាកែវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ហើយការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ គឺសម្រាប់កសាងប្រាសាទសិរីវិជ័យ ដែលអាជ្ញាធរខេត្តបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីពេលថ្មីៗកន្លងមកនេះ។








